សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាការិនី ខាន់ ចេសា ក្រោយដណ្តើមបានមេដាយមាស…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនី ខាន់ ចេសា បន្ទាប់ពីកញ្ញា វាយដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAMES) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរកីឡាករ កីឡាការិនីកម្ពុជា បន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមួយគ្រឿងទៀតជូនកម្ពុជា បន្ទាប់ពីបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពិន លើវិញ្ញាសាកីឡាជឺជិតស៊ូ ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។ ការប្រកួតវគ្គនេះ ចេសា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ទាំងប្រផិតប្រផើយ ពោលគឺមានប្រៀបទៅលើបច្ចេកទេស បន្ទាប់ពីការប្រកួតស្មើគ្នា ២-២ពិន្ទុ។

នេះគឺជាមេដាយមាសទី៤ របស់កម្ពុជា ខណៈការដណ្ដើមបានជោគជ័យជូនជាថ្មីពីកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ បានធ្វើឲ្យកម្ពុជាហក់ឡើងឈរលេខរៀងទី៧ ក្នុងតារាងមេដាយបណ្ដោះអាសន្នជាថ្មី ដោយដណ្ដើមបានមេដាយសរុប ៣៦គ្រឿង ក្នុងនោះមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ ២៦គ្រឿង៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *