ជាង២ឆ្នាំហើយ រឿងអយុត្តិធម៌ទៅលើជនរងគ្រោះឈ្មោះ ង៉ាន ឧត្តម ត្រូវគេព្រួតវាយស្ទើរស្លាប់បែកក្បាល និងរបួសពេញខ្លួន ករណីហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិនេះកើតឡើងតាំងពីថ្ងៃទី24 ខែកញ្ញា ឆ្នាំ2022 នៅភូមិបុសកប្បាស ឃុំមុខដា ស្រុករមាសហែក តើពេលនេះយុត្តិធម៌នៅទីណា?

ខ្ញុំបាទព្រុំសាន្តចាងហ្វាងអង្គភាពសារព័ត៌មានPsnews សូមគោរពជម្រាបជូនឯក ឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯក ឧត្តម កេីតរិទ្ធ មេត្តាជួយរកភាពយុត្តិធម៌ជូនក្មួយប្រុសឈ្មោះង៉ាន ឧត្តម រស់នៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងផង
។


រឿងអយុត្តិធម៌ទៅលើក្មួយប្រុសឈ្មោះ ង៉ាន ឧត្តម ជាជនរងគ្រោះ ត្រូវគេព្រួតវាយស្ទើរស្លាប់ ករណីហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិនេះកើតឡើងនៅថ្ងៃទី24 ខែកញ្ញា ឆ្នាំ2022 នៅភូមិបុសកប្បាស ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
ពេលបញ្ជួនទៅមន្ទីពេទ្យដេរក្បាលជិត១០ថ្នេរ របួសពេញខ្លួន តើពេលនេះយុត្តិធម៌នៅទីណា? ជនបង្កមិនចាប់ខ្លួនយកទៅផ្ដន្ទាទោសទៅតាមច្បាប់ ហើយកាប់ម៉ូតូខ្ទេច កាត់ស្លាកលេខម៉ូតូបាត់ រឺឯម៉ូតូក៍ជាប់មិនបានយកមកវិញទៀត
។


ករណីនេះដោះស្រាយតាំងថ្ងៃទី24 ខែកញ្ញា ឆ្នាំ2022 នគរបាលស្រុករមាសហែក ដោះស្រាយមិនបាន ក៍បញ្ជួនសំណុំរឿងចូលទៅស្នងការនគរបាលខេត្តស្វាយរៀង ក៍រកយុត្តិធម៌ជូនជនរងគ្រោះមិនបានទៀត
។

បច្ចុប្បន្នសំណុំរឿងនៅលេីចៅក្រមសេុីបសួរឈ្មោះលោកឡុង វណ្ណា មិនទាន់បានរកដំណោះស្រាយជូនជនរងគ្រោះ ដើម្បីទាមទារជំងឺចិត្តនោះក៍គ្មាន។
មិនដឹងមានមូលហេតុអី្វ?
រីឯ ម៉ូតូវិញ..លោកឡុង វណ្ណា ចៅក្រម សេុីប សួរតុលា ខេត្ត ស្វាយរៀង ក៏មិនទាន់បានប្រគល់ម៉ូតូឲ្យម្ចាស់យកទៅជួសជុល និងប្រេីប្រាស់ប្រកបមុខរបរប្រចាំថ្ងៃវិញក៍គ្មាន
។


