អេង ចរិយា ហៅយ៉ាយ៉ា ចេញមុខសុំទោស ធី សុវណ្ណថា និង ហេង ឡុង ហើយទទួលស្គាល់ថា…

[ភ្នំពេញ]៖ ទីបំផុតកញ្ញា អេង ចរិយា ហៅយ៉ាយ៉ា ដែលបានអះអាងថា ខ្លួនជាប្រពន្ធលួចលាក់របស់លោក ផែ សុវណ្ណារិទ្ធ ហើយបានយំឡាំប៉ា ចេញមុខនៅក្នុងថ្ងៃមង្គលការរបស់លោក និងភរិយា ធី សុវណ្ណថា ធ្វើឲ្យមានរឿងរ៉ាវផ្ទុះកក្រើករហូតដល់ ធី សុវណ្ណថា ប្រកាសប្ដឹងលើរូបនាង និងលោក ហេង ឡុង ដែលជាអ្នកទម្លាយនោះ នៅពេលនេះតារាសម្ដែង យ៉ាយ៉ា បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោក ហេង ឡុង ក៏ដូចជាអ្នកនាង ធី សុវណ្ណថា ហើយបានទទួលស្គាល់ថា រឿងរ៉ាវទាំងអស់នេះ គឺខ្លួនជាអ្នករៀបចំឡើង ព្រោះតែមិនពេញចិត្តនឹងសកម្មភាព របស់នាង ធី សុវណ្ណថា ដែលផ្លាស់ប្ដូរមិនអាចទទួលយកបាន។

កញ្ញា យ៉ាយ៉ា បានសម្ដែងនូវការសោកស្ដាយ និងគ្មានអ្វីក្រៅពីលើកដៃសុំទោសដល់ ធី សុវណ្ណថា និងលោក ហេងឡុង ដែលខ្លួនមិនបានគិតវែងឆ្ងាយ ហើយធ្វើទង្វើ​ឲ្យមានការយល់ច្រឡំ និងច្របូកច្របល់ប៉ះពាល់ដល់កិត្តិយស គ្រួសារអ្នកនាង ធី​ សុវណ្ណថា។ ថ្ងៃសន្និសីទកាសែត រូបនាងពិតជាភ័យតក់ស្លុតខ្លាំង ទើបមិនហ៊ានបង្ហាញខ្លួន ព្រោះតែអ្នកនាង ធី សុវណ្ណថា បានព្រមានក៏ដូចជាត្រៀមកម្លាំងសមត្ថកិច្ចរួចរាល់ ដើម្បីចាប់ខ្លួននាង ទើបនាងត្រូវបានក្រុមគ្រួសារហាមឃាត់ មិនឲ្យបង្ហាញមុខ។

យ៉ាយ៉ា បង្កើតឆាកល្ខោននេះឡើង ត្រូវបាននាងបញ្ជាក់ថា ពីមុននាងចាត់ទុក ធី សុវណ្ណថា ជា Idol ជាមនុស្សល្អនៅក្នុងចិត្ត និងគាំទ្ររាល់សកម្មភាពរបស់ ធី សុវណ្ណថា ទាំងអស់ ប៉ុន្តែចាប់ពីពេលដែល ធី សុវណ្ណថា ប្ដូរឥរិយាបថពីសកម្មភាពប្រឆាំងមកស្របវិញ ធ្វើឲ្យនាងខឹងសម្បារ លែងគាំទ្រសកម្មភាពទាំងឡាយ ទើបសម្រេចចិត្

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *