ចាប់រំលោភក្មួយស្រី អស់រយៈពេល៦ឆ្នាំទើបបែកការណ៍…

ស្ទឹងត្រែង៖ ម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភក្មួយស្រីអស់រយៈពេល ៦ឆ្នាំមកហើយ តាំងពីនាងអាយុ៧ ឆ្នាំ រហូតដល់ពេលនេះមានអាយុ១៣ឆ្នាំ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ក ច ស យ អាយុ១៣ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោភតាំងពីនាងអាយុ៧ឆ្នាំ ពេលចូលមករស់នៅជាមួយគ្រួសារនេះ ពេលគ្រួសារនាងជួបការលំបាក ទើបម្តាយនាំមកនៅជាមួយនឹងម្តាយមីង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿង ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *