រថយន្តមួយគ្រឿង បើកបុកម៉ូតូផ្តាច់ជីវិតបុរសម្នាក់ក្រោមរថយន្តយ៉ាងរន្ធត់…

កែប៖  ករណីនេះកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែធ្នូ ២០១៩ ត្រង់ចំណុចចុងសួនច្បារសេះស លើផ្លូវជាតិលេខ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៤-១៥ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9942 ទិសដៅពីលិចទៅកើត បើកបញ្រ្ចាសផ្លូដោយជនមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចស្រាប់តែបុកម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-6240 បើកបរដោយឈ្មោះ សៀង ហេង ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *