រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ប្រកាស​ពី​ការ​ប្រារព្ធ​ទិវារ​បុណ្យ​ឯករាជ្យ​ជាតិ ហូប​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ពិធី​បណ្តែតប្រទីប រាំ​លេង​កំសាន្ត សប្បាយរីករាយ​ជុំ​ពលរដ្ឋ​ទូទាំង​ខេត្ត នៅ​ថ្ងៃ​ទី​០៩ និង​១១ ខែវិច្ឆិកា​…

​ត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត បាន​សម្រេច​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ប្រារព្ធ​ទិវារ​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវារ​កំណើត​កងយោធពល​ខេមរភូមិន្ទ​ខួប​លើក​ទី​៦៦ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ប្រារព្ធ​ពិធី​បណ្តែតប្រទីប ជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក ជាម ច័ន្ទ​សោភ័ណ បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់ អនុវត្តតាម​ភារកិច្ច​រៀងៗ​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ សំដៅ​ធ្វើ​យ៉ាងណា​ដំណើ​ររ​ប្រារព្ធ​ពិធី​ដ៏​វិសេសវិសាល​ទាំង​២​នេះ ប្រព្រឹត្តិ​ដោយ​រលូន និង​ជោគជ័យ​តាម​ការគ្រោងទុក សំដៅ​ធ្វើ​យ៉ាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព ដែល​មាន​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​សម្តេច​តេជោ ហ៊ុន សែន ខិតខំ​ប្រឹងប្រែង​យកមក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដូចដែល​បាន​ឃើញស្រាប់ ជាការ​រុញច្រាន​ឲ្យ​កើតមានឡើង នូវ​ព្រឹត្តិ​ការរីករាយ​ជួបជុំ​គ្នា​បែប​នេះ ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​ទាំង​២ ដែល​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ឡើងឲ​យ៉ាង​អធិកអធម សប្បាយ​ជួបជុំ​ប្រជាពលរដ្ឋ​នោះ​គឺ​

១៖ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវារ​កំណើត​កងយោធពល​ខេមរភូមិន្ទ​ខួ​បៀ​លើក​ទី​៦៦ (១៩៥៣-២០១៩) ដែល​នឹង​ធ្វើឡើង​នៅ​បរិវេណ​រដ្ឋបាល​សាលាខេត្ត នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ដោយ​មាន​អ្នកចូលរួម​ដោយ​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំង​ប្រដាច់អាវុធ អង្គការ​នានា វិស័យ​ឯកជន សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ ក្នុង​នោះ​ក៍​បាន​រៀបចំ​ឲ្យមាន​ការហូប​អំបុ​កការពារជាតិ សាសនា ព្រះមហាក្សត្រ រីករាយ​ជុំគ្នា​ផងដែរ​។​

២៖ ពិធីបុណ្យ​បណ្ដែតប្រទីប ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​មាត់​ទន្លេ​សិប្បនិម្មិត បរិវេណ​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​នោះ​នា​ពេល​រាត្រី​មាន​ការបាញ់​កាំជ្រួច ការប្រគុំ​តន្ត្រី រាំ​លេង​កំសាន្ត​ជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​លោក​បណ្ឌិត​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​:​ទូទាំង​ខេត្ត​ទាំងអស់ អញ្ជើញ​ចូលរួម​នា​ថ្ងៃ​នោះ​ឲ្យបាន​ច្រើន​កុះករ​ផង​ដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *