ដុតខ្សែភ្លើងយកសំណរ ធ្វើឲ្យផ្ទះអេតចាយជនជាតិវៀតណាម២ខ្នង ក្លាយជាចំណីព្រះអគ្គី…

សៀមរាប៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះផ្ទះលក់អេតចាយ ជនជាតិវៀតណាម ចំនួន២ខ្នង ខ្ទេចគ្មានសល់ ផ្អើលដល់អ្នកជិតខាងជួយពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ភ្លាមៗទោះបីជាស្ថានភាពផ្លូវតូចចង្អៀត តែនៅតែអាចអន្តរាគមន៍បាញ់ពន្លត់បាន រហូតរលត់ទៅវិញជាស្ថាពរ ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការដុតខ្សែភ្លើង យកសំណរទៅលក់ ទើបបណ្តាលឲ្យឆេះរាលដាលតែម្តង៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *