​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក រយៈពេល​៥​ម៉ោង​ហើយ កំពុង​បាក់ស្រុត​អគា​ស្តែងៗ​

[​ភ្នំពេញ​] ៖​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​រោងចក្រ​ផលិត​ពូក យ៉ាង​សន្ធោសន្ធៅ បង្ករ​ការភ្ញាក់ផ្អើល​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​អន្តរាគមន៍​បាញ់​ពន្លត់​។​

​ហេតុការណ៍​នេះ​កើត​ឡើង​តាំងពី​វេលា​ម៉ោង ១​និង​២៩​នាទី​រសៀល ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចម្រើន​ផល សង្កាត់​បឹងទំពន់ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​រហូត​មក​ទល់​នឹង​ម៉ោង​៥​និង​៣០​នាទី​រសៀល​នេះ គឺ​មាន​រយៈពេល​៥​ម៉ោង​មក​ហើយ មិន​ទាន់​រលត់​នៅឡើយ​ទេ បែរ​ជា​កាន់តែ​ឆេះ​រឹតតែ​ខ្លាំង​ឡើងៗ រហូត​ប្រេះ​បែក​ស្រុត​អាគារ បាក់​ធ្លាក់​ចុះ​មក​ខាងក្រោម​ផង​ដែរ​។​

​ពេលនេះ កម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​នាក់ កំពុង​អន្តរាគមន៍​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ និង​កំពុង​ជម្លៀស​មនុស្ស​ចេញ​ផងដែរ​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *