គាស់​បន្ទប់ អ្នក​ជួល​ផ្ទះ​ក្បែរ​គ្នា​ចូល​យក​ទ្រព្យសម្បត្តិ​មួយចំនួន​គេចខ្លួន​បាន​១​ថ្ងៃ ជនរងគ្រោះ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​…

[​កណ្ដាល​]៖ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​មួយចំនួន កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៥៣​នាទី ចំណុច​បន្ទប់​ផ្ទះជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​ករណី​ចោរលួច​គាស់​ផ្ទះ​។​

​ជនរងគ្រោះ ០២​នាក់​មាន​ឈ្មោះ​៖ ១.​ឈ្មោះ ម៉ា ជៀន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ មុខរបរ កម្មករ​រោងចក្រ ។ ២.​ឈ្មោះ ឈុន ស៊ីណា​ង ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ មុខរបរ លក់ដូរ ។​

​សម្ភារ​:​បាត់បង់​៖
-​កាបូបដៃ​ចំនួន​១​និង​លុយ​៣០​ដុល្លារ​
-​ថង់​ស្ពាយ​ពណ៌​បៃតង​ចំនួន​១ និង​សម្ភារ​:​មួយចំនួនទៀត​
-​ឆ្នាំង​សាក​ទូរស័ព្ទ​ចំនួន​១
-​នំ​ធុង​ចំនួន​១​ធុង​
-​មី​កញ្ចប់​០១​ចំនួន​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ហៀ​ង ហេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។​

​នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​មិន​នៅផ្ទះ ពេល​នោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់​សោរ​ទ្វារ​បន្ទប់​ចូល​លួច​យក​សម្ភារ​:​ដូចខាងលើ ហើយ​បាន​គេចខ្លួន​បាត់​។ ពេល​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ ឃើញ​ទ្វារ​បន្ទប់រ​បើក ទើប​ដឹងថា​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​បាន​ឲ្យ​ម្ចាស់​ផ្ទះជួល​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ក៏​ស្គាល់មុខ​ជនសង្ស័យ​ដែល​ស្នាក់នៅ​ផ្ទះជួល​រំលង​គ្នា ៤​ផ្ទះ ពេលនោះ​ជនរងគ្រោះ​បាន​តាម​ទៅ​រក​មើល​ជនសង្ស័យ​ដែរ តែ​មិន​ឃើញ​ជនសង្ស័យ​នៅផ្ទះ​ទេ ។

​លុះដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩​ទើប​ឃើញ​ជនសង្ស័យ​ចូល​ផ្ទះ ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *