ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ ខេត្តចំនួន៥ នឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេ និងខេត្តផ្សេងទៀតចុះត្រជាក់ដល់២០អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទិ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ថា កម្ពុជានឹងទទួលឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅខេត្តចំនួន៥ ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖

+សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ

+សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ

២៖ បណ្តាខេត្តដទៃផ្សេងទៀត

+សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ

+សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *