ចែកគ្នាមើល!! ​«បាតុភូតសូរ្យគ្រាស​»ហើយ​នៅទូទាំងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ សម្រាប់អ្នកនៅទីក្រុងភ្នំពេញ ឬប្រទេសកម្ពុជាយើងទាំងមូល ប៉ុន្តែបើតាមកាលវិភាគ ទូទាំងប្រទេសកម្ពុជានឹងអាចទទួលរង បាតុភូតសូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) ចាប់ផ្តើមពីវេលាម៉ោង ១០៖៣១នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ រហូតវេលាម៉ោង ២៖១៤នាទីរសៀលថ្ងៃដដែលទើបបញ្ចប់។

នៅវេលាម៉ោងប្រមាណ ១២៖២៤នាទីថ្ងៃត្រង់ ទើបជាសូរ្យគ្រាសកើតឡើងពេញ ៦០% តែម្តង។ ប្រការនេះមានន័យថា ទាល់តែដល់កំឡុងពេលកៀកថ្ងៃត្រង់ ទើបយើងអាចដឹងថា ពន្លឺព្រះអាទិត្យចាប់ផ្តើមត្រូវបិទបាំងបន្តិចម្តងៗដោយព្រះច័ន្ទ រហូតដល់ ៦០% ពេញនៅវេលាម៉ោង ១២៖២៤នាទី ហើយបន្ទាប់មកទៀត ទើបអ្វីៗចាប់ផ្តើមវិវឌ្ឍទៅជាប្រក្រតីឡើងវិញ បន្តិចម្តងៗរហូតដល់ម៉ោង ២៖១៤នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ទើបបាតុភូតសូរ្យគ្រាសត្រូវបញ្ចប់ជាស្ថាពរ។

គួរបញ្ជាក់ថា សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *