​ស្លាប់​មនុស្ស​ស្រី ៥​នាក់ ក្នុង​រថយន្ត​យ៉ាង​រន្ធត់​បំផុត​ទាំង​ព្រឹក​ព្រលឹម ក្នុងករណី​រថយន្ត​បើក​ធ្លាក់​ផ្លូវ​កោង លើ​ផ្លូវជាតិ​លេខ​៦…

[​កំពង់ធំ​] ៖ មនុស្ស​ស្រី​ចំនួន​៥​នាក់ បាន​ស្លាប់​យ៉ាង​រន្ធត់​បំផុត​នៅក្នុង​រថយន្ត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រង់​ចំណុច​ផ្លូវ​កោង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែក​តា​ហ៊ូ សង្កាត់​ព្រែក​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ករណី​នេះ​កើតឡើង ដោយ​ការ​បើកបរ​រថយន្ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-6715 ក្នុង​ល្បឿន​លឿន ហើយ​ធ្លាក់​ផ្លូវ​កោង ទើប​បណ្តាលឲ្យ​ក្រឡាប់​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ស្លាប់​មនុស្ស​ស្រី​៥​នាក់ នៅក្នុង​រថយន្ត​យ៉ាង​រន្ធត់​បំផុត ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *