​ស្ថានទូត​អង់គ្លេស សូម​សំណូមពរ កុំឲ្យ​មាន​ការ​ស៊ែរ ឬ​ផុស រូបភាព​សាកសព និស្សិត​ស្រី​ជនជាតិ​អង់គ្លេស ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​…

[​ខេត្ត​ព្រះសីហនុ​]÷ យោង​តាម​ការ​បង្ហោះ របស់​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​សរសេរ​ទាំងស្រុង​ថា ៖ « តាម​សំណូមពរ​របស់​ស្ថានទូត​អង់គ្លេស សូម​សំណូមពរ កុំឲ្យ​មាន​ការ​ស៊ែរ ឬ​ផុស រូបភាព​សាកសព និស្សិត​ស្រី​ជនជាតិ​អង់គ្លេស ដែល​លង់ទឹក​ទើបនឹង​រកឃើញ​នៅ​ថ្ងៃនេះ !! សូម​ចូលរួម​ផង​បាទ » ។​

​រក​ឃើញ​ហើយ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ សហការ​ជាមួយនឹង​ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពី​ត​ប៊ូត កម្ពុជា បាន​ស្វែងរក​ស្ដ្រី​ជនជាតិ​អង់គ្លេស​ដែល​មានឈ្មោះ Amelia Bambridge អស់​រយៈពេល​៧​ថ្ងៃ មកដល់​ថ្ងៃ​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ជួប​ប្រទះ​ឃើញ​សាកសព ស្ដ្រី​រងគ្រោះ​អណ្ដែត​នៅលើ​ផ្ទៃ​សមុទ្រ​នៅ​ចំណុច ( ខន ដ​រ ) ក្បែរ​ព្រំដែន​សមុទ្រ​កម្ពុជា ថៃ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព​ផង​…​។​

​នារី​ជនជាតិ​អង់គ្លេស ដែល​បាន​បាត់​ខ្លួន​មានឈ្មោះ Amelia Bambridge អាយុ​២១​ឆ្នាំ មកពី​ទីក្រុង​Worthing (​វឺ​ត​ធី​ង​) នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង ស៊ូ​ស៊ិក (Sussex) ត្រូវបាន​គេ​ឃើញ​ចុងក្រោយ នៅក្នុង​ពិធី​ជប់លៀង​ឆ្នេរ​មួយ​នៅលើ​កោះរ៉ុង កាលពី​ថ្ងៃ​ពុធ ហើយ​បាន​បាត់​ខ្លួន ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ ឈាន​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ គិត​មក​ទល់​ថ្ងៃនេះ​មាន​រយៈពេល​៨​ថ្ងៃ​ហើយ ។​
​តែ​ការស្លាប់​នេះ មិនទាន់​ដឹង​ជា​ករណី​អ្វី​នៅឡើយ​នោះទេ ដោយ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *