អាជ្ញាធរកូរ៉េខាងជើងកំពុងចាត់វិធានការ ដ៏តឹងរ៉ឹងបំផុតពុំធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបញ្ចេញព័ត៌មានឲ្យដឹងថា នៅកូរ៉េខាងជើងមានអ្នកជំងឺចំនួន ០៨នាក់ហើយបានស្លាប់ដោយសារ មេរោគដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្ទុះឡើងនៃជំងឺ COVID-19 នៅឯទីក្រុងវូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការរាតត្បាតជំងឺនេះភ្លាម រដ្ឋអាជ្ញាកូរ៉េខាងជើង ក៏បានបញ្ជាឲ្យបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ ដោយបានកាត់ផ្តាច់ខ្លួនកាន់តែខ្លាំង ចេញពីពិភពលោកខាងក្រៅ។ កូរ៉េខាងជើងដាក់ចេញថ្មីៗនេះ គឺមានភាពតឹងរ៉ឹងបំផុតពុំមានពីមុនមកឡើយ។ ក្នុងចំណោមវិធានការទាំងនោះ មានដូចជា រាល់ជនបរទេសដែលចូលប្រទេសរបស់ខ្លួន គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៣០ថ្ងៃ។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បានដឹកនាំយុទ្ធនាការប្រឆាំងនឹងមេរោគនេះ យ៉ាងខ្លាំងក្លាផងដែរ។ លើសពីនោះទៀត ក៏មានការចុះត្រួតពិនិត្យសុខភាពប្រជាជនពីផ្ទះមួយ ទៅផ្ទះមួយទៀត ខណៈមានរថយន្តដឹកឧបករណ៍បំពងសំឡេង ដើម្បីណែនាំពលរដ្ឋអំពីការអនុវត្តអនាម័យនៅទូទាំងប្រទេស។ ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងវិញ ក៏កំពុងប្រឈមនឹងការរឹតត្បិតយ៉ាងខ្លាំងណាស់ដែរ។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរប្រទេសនេះ ដាក់ឲ្យនៅដាក់ដោយឡែកពីគេ តាំងពីដើមខែកម្ភៈមកម្ល៉េះ។ ចំពោះអ្នកការទូតប្រចាំទីក្រុងព្យុងយ៉ាង ក៏មានវាសនាមិនខុសពីជនបរទេសដ៏ទៃទៀត ដែលរស់នៅក្នុងទឹកដីកូរ៉េខាងជើងដែរ។ ក្រុមអ្នកការទូតទាំងនោះ មិនត្រូវអនុញ្ញាតដើរហើរជុំវិញទីក្រុងឡើយ ខណៈឯកអគ្គរដ្ឋទូតរុស្ស៊ីបានរិះគន់ស្ថានភាពនោះថា «ជាការកម្ទេចផ្នែកសីលធម៌»។ ការទូតត្រូវបានផ្អាកស្ទើរតែទាំងស្រង់ ដោយគ្មានការប្រជុំ ឬសន្ទនាចរចាជាមួយមន្ត្រីកូរ៉េខាងជើង ឬជាមួយស្ថានទូតដទៃទៀតឡើយ ខណៈដែលការទំនាក់ទំនងជាមួយអាជ្ញាធរ ត្រូវបានកំណត់ត្រឹមការហៅទូរស័ព្ទ ឬតាមប្រអប់សំបុត្រពិសេស៕
You might like
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមាននៅថ្ងៃពុធនេះថា កូរ៉េខាងជើងអាចបង្កហេតុ ដូចជាធ្វើសកម្មភាពប្រដាប់អាវុធនៅក្បែរព្រំដែនរួម បាញ់យន្តហោះដ្រូន ការវាយប្រហារតាមអ៉ីនធឺណិត
Jan 31, 2024
29 views
សេក្តីជូនដំណឹង! អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ចេញផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤
Jan 30, 2024
38 views
ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១កន្លងទៅឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ
Dec 24, 2023
40 views
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម
Dec 24, 2023
42 views