ទីបំផុត អាថ៍កំបាំងពិតនៃការស្លាប់របស់លោក លី ស៊ាវឡុង ត្រូវបានបង្ហាញ ហើយពេលស្លាប់…

លោក លី ស៊ាវឡុង (Bruce Lee) ជាសិល្បករក្បាច់គុន Kung Fu និងគុណនាគដ៏ល្បីក្នុងប្រទេសចិន។ នៅក្នុងរឿងទាំងអស់មាន ៣រឿងរបស់គាត់សម្ដែងបានបញ្ជូលទៅក្នុងរឿងល្បីៗដែល ត្រូវបានគេស្គាល់ទូទាំងពិភពលោកទៅលើ សមត្ថភាពសម្ដែងនិងភាពរហ័សរហួន របស់គាត់។ ឈុតមួយនៃការសម្ដែងក្នុងការប្រយុទ្ធ ជាមួយនឹងលោក Chuck Norris ត្រូវបានគេទទួលស្គាល់ពី សមត្ថភាពរបស់គាត់និងល្បីល្បាញជាងគេបំផុត។

ប៉ុន្តែតើអ្នកបានដឹងទេថាហេតុអ្វីបានជាគាត់បាត់បង់ជីវិតលឿនបែបនេះ?ខណៈពេលដែលគាត់កំពុងតែមានឈ្មោះល្បីល្បាញយ៉ាងរលូនបែបនេះ ស្រាប់តែមានមួយបានកើតឡើងដែល មិនគួរឲ្យជឿគឺតារាក្បាច់គុn Kung Fu ដ៏អស្ចារ្យបំផុតរបស់ពិភពលោក ត្រូវបានគេរកឃើញថាលោកបានស្លាប់ក្នុងអាថ៌កំបាំងមួយតាំងពីអាយុ 32 ឆ្នាំ។

ពាក្យចចាមអារ៉ាម ជាច្រើនបាននិយាយថាលោក លី ស៊ាវឡុង ត្រូវបានគេសម្លាប់ ដោយអង្គការចិនសម្ងាត់ឈ្មោះ Triad ប៉ុន្តែមិនដឹងពីមូលហេតុ។ ផ្ទុយទៅវិញមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់គាត់ក៏ត្រូវបានលាតត្រដាង។

រឿងដែលមិនគួរឲ្យជឿថែមទៀតនោះនៅថ្ងៃដែលលោកស្លាប់គឺជាថ្ងៃដែលលោកលី ស៊ាវឡុង បានជួបនឹងអ្នកផលិតដើម្បីចុះហត្ថលេខាលើខ្សែភាពយន្តរឿង “Death of Death” ។ នៅពេលដែលកិច្ចប្រជុំបានបញ្ចប់គាត់មានអារម្មណ៍ឈឺក្បាលខ្លាំង ហើយមិត្តភក្តិរបស់គាត់ឈ្មោះ ប៊េទី ធីធេងភី បានឱ្យថ្នាំបំបាត់ការឈឺចាប់ដែលជាថ្នាំផ្សំពីរប្រភេទគឺថ្នាំ Aspirin និង Meprobamate។

នៅល្ងាចគាត់ត្រូវមានណាត់ញុំាអាហារពេលល្ងាចជាមួយតារាសម្តែង George Lazenby (រឿង James Bond) ដើម្បីផលិតខ្សែភាពយន្តមួយ។ ប៉ុន្តែគាត់មិនបានក្រោកឡើងទៅញុំាអាហារល្ងាចនោះទេ បន្ទាប់មកគ្រូពេទ្យប្រចាំកាយម្នាក់របស់គាត់ក៏បានទូរស័ព្ទទៅមន្ទីរពេទ្យឲ្យយកគាត់ទៅមន្ទីរពេទ្យ Queen Elizabeth។

របាយការណ៍ពិនិត្យរាងកាយរបស់គាត់បានបញ្ជាក់ថាថ្នាំ Aspirin និង Meprobamate មានប្រតិកម្ម អាលែកហ្ស៊ី ហើយធ្វើឲ្យទំហំនៃជំងឺខួរក្បាលរបស់គាត់បានកើនឡើង 13% ហើយគាត់ក៏បានបាត់បង់ជីវិតទៅ។វាជារឿងដ៏គួរឲ្យសោកស្ដាយមួយដែលពិភពលោកបានបាត់បង់អ្នកមានស្នាដៃទៅយ៉ាងឆាប់រហ័សបែបនេះ។

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *