បុរសម្នាក់ គំរាមសម្លាប់ឪពុកយកលុយទិញថ្នាំញៀនមិនបាន ខឹងចិត្តយកកាំបិតចាក់ខ្លួនឯងសុះសាច់បណ្តាលឲ្យ…

(បន្ទាយមានជ័យ)៖ ករណីនេះកើតឡើង នៅវេលាម៉ោង​ ២៖៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនញៀនថ្នាំនោះមានឈ្មោះ អួង សារុំ អាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឪពុករបស់ជនរងគ្រោះ បានឲ្យដឹងថា កូនរបស់ខ្លួនទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃបាន៦ថ្ងៃ ហើយធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដងមកហើយ តែនៅមិនរៀងចាល។

នៅមុនពេលកើតហេតុ កូនរបស់គាត់បានលួចរត់ចេញពីមណ្ឌលចិត្តាឡីស័កបាត់អស់ ១យប់ ១ថ្ងៃ មិនដឹងថា ទៅទីណា ពេលចូលមកចូលផ្ទះស្រាប់តែបានយកកាំបិតគំរាមឪពុកម្តាយ ដើម្បីយកលុយទៅទិញថ្នាំញៀនជក់ ក្រោយពីធ្វើសកម្មភាពយកកាំបិតចង់ចាក់ឪពុកនោះ អ្នកជិតខាងមិនហ៊ានចូលជួយទេព្រោះវាមានកាំបិត។

មួយសន្ទុះក្រោយមក ជនកំណាចនោះបានមកដេកក្នុងអង្រឹង ហើយបានយកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ត្រូវចំនួន៦កន្លែងរងរបួសធ្ងន់ ដើម្បីបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេច ដោយឪពុកម្តាយ បងប្អូនឃើញក៏នាំគ្នាជួយសង្គ្រោះ ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។

ដោយស្ថានភាពរងរបួសចាក់ត្រូវច្រើនកន្លែងពេក បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី មកទល់ពេលនេះ មិនទាន់ដឹងថា វាសនារបស់គេនោះយ៉ាងណានោះទេ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *