ព្រោះតែភ្លើងប្រច័ណ្ឌ ប្ដីចាស់អាយុ៥០ ទាញកាំភ្លើងបាញ់សម្លាប់ប្រពន្ធវ័យក្មេងគ្មានត្រាប្រណី ផ្អើលអស់ខេត្តសៀមរាប…

សៀមរាប៖ នារីស្រស់ស្អាតវយ័២៧ឆ្នាំម្នាក់ ​ត្រូវប្តី​វ័យ៥០ឆ្នាំ ទាញកាំភ្លើងខ្លីបាញ់ទំលុះដើមទ្រូងខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយសារតែភ្លើងប្រច័ណ្ឌ រួច​បើកឡាន​គេចខ្លួនបាត់។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៌នេះបានកើតឡើងនៅ​វេលា​ម៉ោង២និង៥០​នាទី​រំលងអធ្រាតឈានចូលថ្ងៃ​ទី​២២ តុលា ២០២០ ស្ថិតនៅ​ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី​(​ផ្លូវជាតិ​លេខ​៦)​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ករណីប៉ងធ្វើឃាត មិនបានសំរេចមួយកើតឡើងបង្កដោយ ជនសង្ស័យត្រូវជាប្តី មាន ​ឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុស ​អាយុ​ប្រហែល​៥០​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្វាយ​ធំ ខេត្ត​សៀមរាប ជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧ អាវុធ​ខ្លីម៉ាក​K៥៤​លេខ​៣៧៦៣​។

​យ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ភ្នំពេញ រង​របួស​ធ្ងន់​ចំ​ដើម​ទ្រូង​ខាងឆ្វេង​១​គ្រាប់​(​បៀម​គ្រាប់​)។ ក្រោយ​មានការ​ផ្ទុះអាវុធ​ជន​បង្ក​ បាន​ឡើង​រថយន្ត​គេច​ខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។

​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។​ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ ​ជន​បង្ក​គឺជា​ប្តី​មិនទាន់​ការ ហើយ​អាច​ដោយសារ​ទំនាស់​ពាក្យ​សម្តី​ប្រច័ណ្ឌ​ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *