ឱកាសល្អមកដល់ហើយ! ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញា+១ និងបរិញ្ញា+២…

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ នេះក្រសួងអប់រំយុវជន និងកីឡា បានប្រកាស ស្តីពីការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម តាមប្រព័ន្ធ “បរិញ្ញា+១” និង “បរិញ្ញា+២”
ក្នុងឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមចំនួន១០០០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+១” និង
ចំនួន១០០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+២”

– សម្រាប់ព័ត៌មានបន្ថែម និងទាញយកឯកសារ៖ shorturl.at/otBJT
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១
– សម័យប្រឡង៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
– ចាប់ផ្ដើមទទួលការបណ្ដុះបណ្ដាល៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិអប់រំ
– ដាក់ពាក្យនៅតាមមន្ទីរអប់រំរាជធានី-ខេត្ត ដែល សាមីខ្លួនបានជ្រើសរើស។ សម្រាប់បេក្ខជននៅតាម អង្គភាពនានាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងរាជធានីភ្នំពេញត្រូវដាក់នៅវិទ្យាស្ថានជាតិអប់រំ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *