សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនតារាចម្រៀង សុវត្ថិឌី ធារិកា ចំពោះការបាត់បង់ឪពុកម្តាយ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនតារាចម្រៀង សុវត្ថិឌី ធារិកា ចំពោះការបាត់បង់ឪពុកម្តាយ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជានិងគណៈប្រតិភូបានចូលរួមគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ។
លោកនាយកពិធីការបានសម្តែងនូវក្តីរន្ធត់ អាណិតអាសូរ ហើយបានចូលរួមសោកស្តាយបំផុតនូវការបាត់បង់មនុស្សជាទីស្រឡាញ់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកបានប្រគល់ជូននូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនតារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ និងបានប្រគល់អំណោយមនុស្សធម៌រួមាន អង្ករចំនួន ០៤បាវ ទឹកក្រូច ៥កេស មី ៥កេស រួមទាំងថវិកាចំនួន ២០លានរៀលផងដែរ។

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *