សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ ហានិភ័យ ដំណោះស្រាយ វិធីការពារ លើវិស័យអាហារបំប៉ន

សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ ហានិភ័យ ដំណោះស្រាយ វិធីការពារ លើវិស័យអាហារបំប៉ន។


រាជធានីភ្នំពេញ ៖ យោងលិខិតលេខ ០១៩/២៣ សជណ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ សមាគមគ្រឿងសម្អាងCCA គ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពី អាហារបំប៉ន ដែលបច្ចុប្បន្នកំពង់មានបញ្ហានៅព្រះរាជាណាចក្រកម្ពុជាយើង ដែលប្រព្រឹត្តិទៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងលិខិតនោះបានអោយដឹងទៀតថា អ្នកចូលរួមនិងទទួលបានចំណេះដឹង ដូចខាងក្រោម៖


១-  យល់ដឹងអំពីហានិភ័យអ្វីខ្លះលើវិស័យអាហារបំប៉ន
២-  យល់ដឹងអំពី ដំណោះស្រាយពេលជួបបញ្ហា
៣-  យល់ដឹងអំពី់ វិធីសាស្រ្តការពារជាមុន
៤-  យល់ដឹងអំពី ឯកសារផ្លូវច្បាប់ដែលត្រូវបំពេញ
៥-  សំនួរ/ចំលើយ


តើអ្វីទៅជាអាហារបំប៉ន?ហើយអាហារបំប៉នត្រូវមានច្បាប់អ្វីខ្លះ?
តើអ្នកលក់លើវិស័យនេះគួយល់ដឹងអំពីហានិភ័យ ដំណោះស្រាយ និង វិធីការពារឬទេ?
តើអ្នកប្រើប្រាស់គួយល់ដឹងអ្វីខ្លះអំពីអាហារបំប៉នមុនទិញយកមកប្រើប្រាស់?
តើពេលប្រជាជនរងគ្រោះដោយសារអាហារបំប៉នក្លែងក្លាយ ឬ អាហារបំប៉នដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ដល់សុខភាពតើគាត់គួធ្វើបែបណា?
ទាំងនេះជាចំងល់របស់មហាជន ដែលវាគ្មិនយើងលើកយកមកបកស្រាយ និង ធ្វើបទបង្ហាញដើម្បីចែករំលែកជាចំណេះដឹង ហានិភ័យអ្វីខ្លះដែលអ្នករកស៊ីតែងជួប  វិធីដោះស្រាយនានា ពេលជួបបញ្ហា និង ពីវិធីការពារផ្សេងៗ លើវិស័យ អាហារបំប៉ន  ហើយវគ្គនេះធ្វើនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣ នៅឯរាជបណ្ឌិត្យសភាកម្ពុជា។

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *