លោកភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំុខេត្ត ស្វាយរៀង បានចូលរួមបច្ច័យជួយកសាងវិស័យព្រះពុទ្ធសាសនាជាញឹកញ៉ាប់ជាមួយលោកគ្រូនី សុវណ្ណ មុនី រ៉េត

លោកភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំុខេត្ត ស្វាយរៀង បានចូលរួមបច្ច័យជួយកសាងវិស័យព្រះពុទ្ធសាសនាជាញឹកញ៉ាប់ជាមួយលោកគ្រូនី សុវណ្ណ មុនី រ៉េត ​
លោកមេឃុំភោគ វណ្ណថន បានជួយឧបត្ថម្ភថវិកាដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតគ្មានអីទីពឹងនិងចាស់ជរាមានជំម្ងឺ បានជួយឧបត្ថមថវិកាដល់អ្នកទៅសម្រាកព្យាបាល ជំម្ងឺនៅមន្ទីពេទ្យកាម៉ែត្រ និងបងប្អូនដែលបានស្លាប់នៅភូមិឃុំជាបន្តបន្ទាប់ លោកមេឃុំបានចំណាយថវិការផ្ទាល់ខ្លួនឯងផង និងថវិកាសមាគមន៍ខ្លះ និងថវិកាលោកមេឃុំបានពីសប្បរសជន រស់នៅក្នុងប្រទេសខ្លះក្រៅប្រទេសខ្លះដេីម្បីផ្តល់ជូនបងប្អូនខ្វះខាតជារៀងរហូត។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ
១. លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានចូលរួម ពិធីបុណ្យវិសាខបូជានៅវត្តធ្លក ។
២.បាននាំយកថវិកាចំនួន 33 ម៉ឺនរៀល ចូលរួមបុណ្យសពឈ្មោះ ផាង ភួង ភេទប្រុស អាយុ៨៧ ឆ្នាំ នៅភូមិឃួច ផង ដែរ ។
៣. បាននាំយកថវិកាចំនួន 12 ម៉ឺនរៀល ចុះសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ ឡាំ ម៉ាក់លី ភេទស្រី អាយុ៧០ ឆ្នាំ នៅភូមិឃួច ដែលមានជំងឺហើយត្រឡប់មកពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រផង ដែរ ។
ក្នុងឪកាសនោះដែរលោកមេឃុំបានលើកឡើង- តម្លៃនៃសន្តិភាព
– អរគុណនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពដល់សព្វថ្ងៃ និងដឹកនាំ ថែរក្សាបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសកម្ពុជាលែងមានសង្គ្រាម ប្រជាជនរស់នៅដោយមិនមានការភិតភ័យ និងមានការអភិវឌ្ឍន៍គ្រប់វិស័យ ។
– សូមឲ្យបងប្អូនប្រជាពលរដ្ឋគាំទ្រនូវគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលបម្រើផលប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជានាថ្ងៃខាងមុខ

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *