រថយន្តបុកជាមួយម៉ូតូកំពុងឆ្លងផ្លូវ របួសធ្ងន់ម្នាក់លើផ្លូវជាតិលេខ១…

[ស្វាយរៀង]៖ កម្លាំងអន្តរាគមន៍ខេត្ត និងរថយន្ត​សង្គ្រោះ​របស់ស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង សហការជាមួយកម្លាំងចរាចរណ៍ក្រុងស្វាយរៀង​ និងស្រុកស្វាយទាប​ បញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ។​

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ០១ ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តពណ៌ស បានបុកជាមួយម៉ូតូដែលកំពុងឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីអ្នកជិះម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *