ក្មេងប្រុសអាយុ១៦ឆ្នាំ ចាប់ក្មេងស្រីអាយុ៣ឆ្នាំរំលោភ..

[ក្រចេះ]៖ ជនសង្ស័យវ័យ១៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយល្បួងក្មេងស្រីអាយុ៣ឆ្នាំ រំលោភតែមិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កេង សុខកេន អាយុ១៦ឆ្នាំ រស់នៅឃុំដំរីផុង ស្រុកឆ្លូង បានល្បូងក្មេងស្រីរងគ្រោះអាយុ៣ឆ្នាំ ឲ្យចូលលេងក្នុងបន្ទប់របស់ខ្លួន និងបានចាប់សម្រាតខោក្មេងស្រីរងគ្រោះ រំលោភតែមិនបានសម្រេច ព្រោះក្មេងស្រីរងគ្រោះយំទើបលែងធ្វើសកម្មភាពហើយឲ្យនាងត្រឡប់ទៅផ្ទះវិញរហូតបែកធ្លាយរឿងដឹងដល់ឪពុកម្តាយក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *